ផ្ទះហរិហរាល័យ Hariharalaya House | Siem Reap

Jun 1, 2023

ផ្ទះហរិហរល័យ គឺជាប្រភេទផ្ទះរោងដោលខ្មែរដែលនៅតែទទួលបានប្រជាប្រិយភាពជាច្រើនទស្សវត្សន៏មកហើយ។ ផ្ទះនេះសាងសង់ឡើង តាមបែបបទប្រពៃណីខ្មែរដោយបូកបញ្ចូលគ្នានូវសិល្បៈហត្ថកម្មខ្មែរពីច្រើនតំបន់ និងបន្ថែមនូវមុខ

ងារទំនើបខ្លះឲ្យស្របទៅតាមបច្ចុប្បន្នកាល។

  • ស្ថាបត្យករ: ហុក សុកុល

  • ទីតាំង: Siem Reap

  • រូបភាព: ហុក សុកុល, The Gentry




ផ្ទះហរិហរល័យក៏បានឆ្លុះបញ្ចាំងពីវប្បធម៌ និងប្រពៃណីខ្មែរនៃការរៀបកិច្ចពិធីពាក់ព័ន្ធនឹងការសាងសង់ផ្ទះ ហត្ថកម្ម ស្ថាបត្យកម្ម និង សិល្បៈខ្មែរបុរាណ។ផ្ទះហរិហរាល័យ ត្រូវបានសាងសង់រួចនៅឆ្នាំ២០០៨ មានទីតាំងក្នុងខេត្តសៀមរាប។ ផ្ទះនេះស្ថិតក្នុងទម្រង់ស្ថាបត្យកម្មឈើប្រពៃណីខ្មែរ ដែលយើងហៅថាផ្ទះរោងដោល។ យើងអាចសំគាល់បានទៅលើលក្ខណៈពិសេសនៃដំបូលដែលមានហប់(ផ្នែកដំបូលដែលមានទម្រង់ត្រីកោណខាងមុខ ឬខាងក្រោយបំផុតដែលតភ្ជាប់ពីមេដំបូលអមដោយចែងឆ្វេងស្តាំ)តែមួយនៅផ្នែកខាងមុខ។ស្ថាបត្យករបានរចនាលម្ហជាន់ផ្ទាល់ដីមួយភាគធំ ជាកន្លែងអង្គុយលេង បើកចំហទូលាយភ្ចាប់ទៅកាន់ទេសភាពបៃតងជុំវិញ។ គ្រឿងតុបតែងស្ថាបត្យកម្មបុរាណខាងក្រៅ និងខាងក្នុងក៏ត្រូវបានគិតគូយ៉ាងល្អិតល្អន់ ជាពិសេសការផ្តោតទៅលើបច្ចេកទេសគ្រឿងបង្គុំស្ថាបត្យកម្ម ដោយផ្អែកទៅលើមូលដ្ឋាននៃការរៀបចំបែបខ្មែរ។

Read More:
All Rights & Credits toward the writers of the article, The GENTRY Hub